khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ អញ្ជើញចែកធុងចម្រោះទឹកស្អាត ជូនប្រជាពលរដ្ឋចំនួន ២៣០គ្រួសារ នៅឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រួមមានលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាអនុប្រធានសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ឯកឧត្តម អ៊ុំ សារឹទ្ធ អនុប្រធានក្រុម ឯកឧត្តម គឹម ធា ឯកឧត្តម ម៉ែន ស៊ីផាន់ និងឯកឧត្តម ហេង ហាលីម សមាជិកក្រុម បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងចែកធុងចម្រោះទឹកស្អាត ជូនប្រជាពលរដ្ឋចំនួន ២៣០គ្រួសារ ស្ថិតនៅវត្តតាសួស ភូមិស្វាយក្អែ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
    ពិធីសំណេះសំណាលប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការក្រសួងវប្បធម៏ និងវិចិត្រសិល្ប: អគ្គលេខាធិការសមាគម សមាជិកាកិត្តិយគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋ សរុបចំនួន ២៥០នាក់៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail